
ប្រសិនបើលោកអ្នកកំពុងតែមានបញ្ហាសក់ជ្រុះ និង រកវិធីដោះស្រាយនោះ គឺបានជួបនៅថ្ងៃនេះហើយ ព្រោះថាយើង The Truth បានរកឃើញនូវរូបមន្តថ្មីមួយទៀត ដើម្បីកែបញ្ហាសក់ជ្រុះ សក់ទំពែកអោយត្រលប់មកជាសះស្បើយវិញដោយប្រើរូបមន្តក្នុងផ្ទះ ឬ រូបមន្តធម្មជាតិដែលអាចទុកចិត្តបាន។
ស្លឹកត្របែក ត្រូវបានគេរកឃើញរួចទៅហើយថា មានប្រយោជន៍ក្នុងការប្រើបណ្តុះសក់ថ្មី ជួយបំរុងសរសៃឈាម ជាពិសេសការពារការជ្រុះសក់ ព្យាបាលសក់ជ្រុះ ដោយសារវាមានពពួកវីតាមីន B ក្នុងកម្រិតខ្ពស់ដែលមានសមត្ថភាពអាចបំរុងសរសៃសក់ អោយមានសុខភាពល្អ ។
វិធីប្រើស្លឹកត្របែក
– យកទឹក ១លីត្រ
– យកស្លឹកត្របែក១ក្តាប់ដៃដាក់ចូលក្នុងទឹក
– ស្ងោរ២០នាទី
– រង់ចាំអោយវាត្រជាក់
របៀបប្រើ៖
យកទឹកស្លឹកត្របែកនេះ មកលាបលើស្បែកក្បាល និង សក់ អោយសព្វ ហើយទុកចោល ២ ទៅ ម៉ោង បន្ទាប់មក លាងចេញដោយទឹកស្អាត ឬ កក់សក់ចេញជាការស្រេច។
សូមធ្វើវិធីនេះ អោយបាន ២ ទៅ ៣ ដង ក្នុង ១ សប្តាហ៍ដើម្បីទទួលបានលទ្ធផលគាប់ចិត្ត ហើយសូមចងចាំថា ហាមប្រើផលិតផលគីមី កំឡុងដែលលោកអ្នកកំពុងជ្រុះសក់ ព្រោះវាអាចធ្វើអោយបញ្ហាកាន់តែយ៉ាប់ជាងមុន។



0 Yorumlar